![]()
ជាការពិតណាស់វាពិជាពិបាកណាស់ក្នុងការសិក្សាពីមនុស្សម្នាក់ តែក៏ងាយស្រួលដែរក្នុងការស្វែងយល់ពីមនុស្សម្នាក់!
តាមកាពិតទៅបើអ្នកទាំងអស់គ្នាបានចូលមកដល់គេហទំព័ររបស់ខ្ញុំហើយ មានន័យថា អ្នកចង់ស្វែងយល់អំពីខ្ញុំហើយ មែនទេ?
តាមការពិតទៅខ្ញុំជាមនុស្សម្នាក់ដែល ស្លូតប៉ូត សុភាបរាបសា ចូលចិត្តនិយាយលេងសើចច្រើនតែស្គាល់កាលៈទេសៈ (លេងសើចចំពោះតែមនុស្សដែលខ្ញុំស្រលាញ់តែប៉ុន្តែ ចំពោះតែមនុស្សដែលខ្ញុំស្រលាញ់តែម្នាក់គត់)។
ខ្ញុំជាមនុស្សចូលចិត្តភាពស្ងប់ស្ងាត់ មិននិយាយច្រើន ហើយចូលចិត្តតន្ត្រីបំផុត! រាល់ពេលវេលាទំនេរបស់ខ្ញុំ ខ្ញុំតែងតែស្តាប់តន្រ្តី ព្រោះខ្ញុំចូលចិត្តនៅម្នាក់ឯង។
បន្ទាប់ពីតន្រ្តី ចំណង់ចំណូលចិត្តទីពីររបស់ខ្ញុំនោះគឺ ធម្មជាតិ ទេសភាពវាលស្រែ អាចធ្វើអោយខ្ញុំបាត់ភាពនឿយហត់ នឹង រីករាយបំផុត។ ខ្ញុំតែងស្រមៃថា នឹងបានស្តាប់តន្រ្តីជាមួយមនុស្សដែលខ្ញុំស្រលាញ់នៅកន្លែងកដែលមានទេសភាពស្រស់បំព្រងេអោយបានម្ដង! ប៉ុន្តែប្រហែលជាយូរណាស់ !
ខ្ញុំស្អប់ភាពអ៊ូអរណាស់ ប៉ុនែ្តចូលចិត្តស្តាប់សំលេងអ៊ូអរ តាមពិតទៅខ្ញុំមិនចូលចិត្តអ្វីដែលសាំញាំ!
ខ្ញុំជាមនុស្សចិត្តត្រជាក់ណាស់ ហើយចូលចិត្តស្តាប់ហេតុផល, ពូកែលើកហេតុផលពន្យល់គេ, នឹងពូកែលួងលោមនឹងលើកទឹកចិត្តបំផុត។